របៀបធ្វើខគោ « គុយទាវខគោ, មីខគោ ,នំបុង័ខគោ » ----------- # គ្រឿងផ្សំ - សាច់គោ សាច់វៀវ រឺសាច់សសៃ ១គីឡូ កាត់ដុំៗ - ប្រហិតសាច់គោ - ការ៉ុត រំដេង ,គល់ស្លឹកគ្រៃ, ខ្ទឹមស ខ្ទឹមក្រហម, - ម្ទេសឆ្អើរ ចិញ្ច្រាំម៉ដ្ឋ - គ្រឿងសាតេ, ផ្កាចន្ទ័ បុកម៉ដ្ឋ - បន្លែមាន: សាលាដ សណ្ដែកបណ្ដុះ ,ត្រកួន ជីរណា ជីនាងវង ម្អម , ខ្ទឹមបារាំង , មី ,នំបុង័ ,គុយទាវ ... (តាមចំណូលចិត្ត) # វិធីធ្វើ ១ - ដាក់ខ្ទះចាក់ប្រេងឆាចូលអោយក្ដៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់ម្ទេសដែលចិញ្រ្ចាំហើយឆាចូលគ្នាអោយឈ្ងុយ ដាក់ស្ករត្នោតចូលកូរអោយឡើងជើងអង្រ្កង ហើយដាក់សាច់ចូល ចាំបន្ថែមគ្រឿង អំបិល ប៑ីចេង ទឹកត្រី ហើយបង់រំដេងចូល គល់ស្លឹកគ្រៃ គ្រឿងសាតេ ផ្កាចន្ទ័ យករំលីងបុកអោយម៉ដ្ឋល្អ សិនចាំបង់ចូល ឆាចូលគ្នាអោយសព្វ ២ - ពេលពុះបន្ថែមទឹកធម្មតា រំងាស់វា ១ម៉ោង តាមសាច់ផុយរឺមិនផុយ ពេលផុយល្មមហើយ បន្ថែម ការ៉ុត ប្រហិតសាច់គោ ដាក់ទឹកដោះគោខាប់២,៣ ស្លាបព្រា (ដាក់ក៏បានមិនដាក់ក៏បាន) ភ្លក់មើលល្មមហើយ លើកឡើង។ ៣ - បន្លែសណ្ដែកបណ្ដុះ និងត្រកួន សំរាប់ស្រុះ ពេលញុាំរៀបសាលាដនៅបាតចាន ទើបដាក់បន្លែស្រុះ ហើយទើប ឆុងមី រឺគុយទាវចូល ហើយទ...
ReplyDeleteWelcom design blogUpdate ounKasmile
MONDAY, JANUARY 22, 2018
ខ្មែរយើងពីដើមមានប្រពៃណីមួយ គឺសត្វចិញ្ចឹមគេមិនបរិភោគទេ ហើយក៏គេមិនលក់យកទៅកាប់សាច់ដែរទោះប្រើលែងកើតក៏ដោយ លើកលែងមាន់ទាឬជ្រូក ។ គោ ក្របី ដែលជាសត្វចិញ្ចឹមដើម្បីធ្វើស្រែចម្ការចាស់ពីដើមលោកទុកដូចសមាជិកគ្រួសារមួយដែរ ទោះបីសត្វនោះស្លាប់ក៏គេមិនព្រលះសាច់យកមកបរិភោគដែរ ។ ហើយកាលពីសម័យសង្គមរាស្រ្តនិយមក៏មានបំរាម ហាមកាប់និងលក់សាច់គោក្របីនៅរៀងរាល់ថ្ងៃសីលថែមទៀត ។ បើយើងមើលក្នុងសៀវភៅទំនៀមទម្លាប់ខ្មែររបស់លោក មៀច ប៉ុណ្ណ ក៏បាននិយាយថាមានភូមិស្រុកខ្លះរហូតធ្វើពិធីខមាទោសសត្វគោ ក្របីដែលខ្លួនប្រើនោះទៀតផង។ ចំពោះឆ្កែ ឆ្មា គេទុកដូចជាមិត្ត បើមនុស្សណាស៊ីឆ្កែ ឆ្មា អ្នកស្រុកនិងតិះដៀលថាជាមនុស្សថោកបំផុត។
សត្វក៏វាមានអារម្មណ៏ដូចមនុស្សដែរ គ្រាន់តែវានិយាយភាសាមនុស្សមិនកើត ។ ម្តាយខ្ញុំគាត់មិនពិសារសាច់គោទេ គាត់និយាយប្រាប់ខ្ញុំថា គាត់ឈប់បរិភោគសាច់គោតាំងពីក្មេងគឺក្រោយពេលដែលគាត់ដើរកាត់កន្លែងសត្វឃាត ឃើញគោមួយក្បាលមានកូន ហើយមេវាគេអូសយកទៅសំពង កូនគោស្រែករកមេវា ឯមេបានត្រឹមស្រក់ទឹកភ្នែកក្នុងចំណង។ តាំងពីនោះមកគាត់ស្បថលែងបរិភោគសាច់គោរហូត ។ ខ្ញុំនិយាយនេះមិនមែនហាមប្រាមបងប្អូនមិនអោយបរិភោគសាច់គោ ក្របីទេ ប៉ុន្តែគ្រាន់តែចង់បង្ហាញថាសត្វក៏មិនខុសពីមនុស្សនោះដែរ ហើយវាស្មោះត្រង់ជាងមនុស្សទៅទៀត ។
(រូបភាពរបស់អង្គការការពារសិទ្ធសត្វ)
ប្រភពអត្ថបទ : លោកពូ Tara Om
Oun Kaka