
Posts
Showing posts from January, 2018
- Get link
- X
- Other Apps

របៀបធ្វើ ញាំត្រយ៉ូងចេក ------------ #គ្រឿងផ្សំ - ត្រយ៉ូងចេក ១ ផ្លែ - ក្រូចឆ្មា ១ ផ្លែ - សាច់ជ្រូកបីជាន់ឬសាច់មាន់ ២៥០ ក្រាម - សណ្តែកដីលីងរួច ១០០ ក្រាម - អំបិល ១ ស្លាព្រាកាហ្វេ - ស្ករស ២ ស្លាព្រាកាហ្វេ - ប៊ីចេង ១ ស្លាព្រាកាហ្វេ - ទឹកត្រី ១ ស្លាព្រាបាយ - ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស - ស្លឹកជីគ្រប់មុខ #វិធីធ្វើ ១. ពុះត្រយ៉ូងចេកជាពីរ បន្ទាប់មកឆ្គៀលទ្រនង់វាចោលរួចយកចាំបិតមុខពីរហាន់ទទឹងស្តើងៗ បន្ទាប់មកដាក់ត្រាំចូលក្នុងទឹកដែលមានច្របាច់ក្រូចឆ្មា មួយសន្ទុះក្រោយមកធ្វើការច្របាច់យកចេញដាក់ចានធ្វើបែបនេះដើម្បីឲ្យត្រយ៉ូងចេកមិនខ្មៅ។ ២. ដាក់ដាំទឹកស្ងោសាច់មាន់ ឬសាច់ជ្រូកឲ្យផុយ បន្ទាប់មកស្រង់សាច់ចេញ ប៉ុន្តែមិនត្រូវចាក់ទឹកដែលស្ងោនោះចោលទេ។ ៣. បុកសណ្តែកដី,បេះស្លឹកជី,ហាន់ខ្ទឹមក្រហមជាបន្ទះស្តើងៗទុកមួយអន្លើ។ ៤. ប្រើកូនចានមួយលាយទឹកស្ងោដែលបានទុកនោះជាមួយ និងអំបិល, សណ្តែកដីបុករួច,ស្ករស,ប៊ីចេង,ទឹកត្រីចូលកូរឲ្យសព្វរួចបន្ថែមខ្ទឹមក្រហមចាក់ចូលក្នុងត្រយ៉ូងចេករួចធ្វើការច្របល់វាឲ្យសព្វច្របាច់ក្រូចចូលច្របល់រហូតដល់ត្រយ៉ូងចេកទន់ជាការស្រេច។
- Get link
- X
- Other Apps

របៀបធ្វើ ផាកឡូវ ------------ #គ្រឿងផ្សំ - ត្រចៀក អណ្តាត ហ៊ុន និងក្រពះជ្រូក ១,៥ គីឡូក្រាម - ស្ករ (ស ឬ ត្នោត) ១ខាំ - ផ្កាចាន់ ៣ផ្កា - ទឹកត្រី ៣ស្លាបព្រាបាយ - ប្រេងខ្យង១ស្លាបព្រាបាយ - ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ - ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំអោយម៉ត់) - អំបិល ១ស្លាបព្រាបាយ - ប្រេងឆា ២ស្លាបព្រាបាយ - ទឹកកន្លះលីត្រ o របៀបធ្វើ 1. យកសាច់ច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាត ធ្វើបែបនេះ បីបួនដង។ កាត់ជាដុំធំៗ។ 2. ដាក់ប្រេងឆាដាំក្នុងឆ្នាំង ដាក់ស្ករសចូលកំលោចអោយក្រហមល្អ (ប្រើភ្លើងតិចៗ) រួចដាក់ខ្ទឹមស និងផ្កាចាន់ចូលកំលោចអោយឈ្ងុយ រួចដាក់សាច់ចូលកូរអោយសព្វ រួចដាក់ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប រំងាស់រហូតដល់ស្ងួតទឹក។ 3. ដាក់ទឹកចូលរំងាស់រហូតដល់សាច់ឆ្អឹន និងស្ងួតទឹក (ទុកទឹកបន្តិច)។ 4. យកទឹកដែលនៅសល់ដាក់ក្នុងចានមួយ ដាក់ម្ទេសបន្តិច ស្ករបន្តិច ទឹកម្ទេសបន្តិច និងទឹកស៊ីអ៊ីវចូលកូរអោយសព្វទុកធ្វើទឹកជ្រលក់។ 5. ហាន់សាច់ជាចំនិចស្តើងៗ ញុំាជាមួយទឹកជ្រលក់ ផ្ទាប់ជាមួយត្រសក់ជាការស្រេច៕