របៀបធ្វើ ផាកឡូវ
------------
#គ្រឿងផ្សំ

- ត្រចៀក អណ្តាត ហ៊ុន និងក្រពះជ្រូក ១,៥ គីឡូក្រាម
- ស្ករ (ស ឬ ត្នោត) ១ខាំ
- ផ្កាចាន់ ៣ផ្កា
- ទឹកត្រី ៣ស្លាបព្រាបាយ
- ប្រេងខ្យង១ស្លាបព្រាបាយ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំអោយម៉ត់)
- អំបិល ១ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
- ទឹកកន្លះលីត្រ

‪o


របៀបធ្វើ‬

1. យកសាច់ច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាត ធ្វើបែបនេះ បីបួនដង។ កាត់ជាដុំធំៗ។
2. ដាក់ប្រេងឆាដាំក្នុងឆ្នាំង ដាក់ស្ករសចូលកំលោចអោយក្រហមល្អ (ប្រើភ្លើងតិចៗ) រួចដាក់ខ្ទឹមស និងផ្កាចាន់ចូលកំលោចអោយឈ្ងុយ រួចដាក់សាច់ចូលកូរអោយសព្វ រួចដាក់ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប រំងាស់រហូតដល់ស្ងួតទឹក។
3. ដាក់ទឹកចូលរំងាស់រហូតដល់សាច់ឆ្អឹន និងស្ងួតទឹក (ទុកទឹកបន្តិច)។
4. យកទឹកដែលនៅសល់ដាក់ក្នុងចានមួយ ដាក់ម្ទេសបន្តិច ស្ករបន្តិច ទឹកម្ទេសបន្តិច និងទឹកស៊ីអ៊ីវចូលកូរអោយសព្វទុកធ្វើទឹកជ្រលក់។
5. ហាន់សាច់ជាចំនិចស្តើងៗ ញុំាជាមួយទឹកជ្រលក់ ផ្ទាប់ជាមួយត្រសក់ជាការស្រេច៕

Comments