Posts

របៀបធ្វើខគោ « គុយទាវខគោ, មីខគោ ,នំបុង័ខគោ » ----------- #  គ្រឿងផ្សំ - សាច់គោ សាច់វៀវ រឺសាច់សសៃ ១គីឡូ កាត់ដុំៗ - ប្រហិតសាច់គោ  - ការ៉ុត រំដេង ,គល់ស្លឹកគ្រៃ, ខ្ទឹមស ខ្ទឹមក្រហម,  - ម្ទេសឆ្អើរ ចិញ្ច្រាំម៉ដ្ឋ - គ្រឿងសាតេ, ផ្កាចន្ទ័ បុកម៉ដ្ឋ - បន្លែមាន: សាលាដ សណ្ដែកបណ្ដុះ ,ត្រកួន ជីរណា ជីនាងវង ម្អម , ខ្ទឹមបារាំង , មី ,នំបុង័ ,គុយទាវ ... (តាមចំណូលចិត្ត) #  វិធីធ្វើ ១ - ដាក់ខ្ទះចាក់ប្រេងឆាចូលអោយក្ដៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់ម្ទេសដែលចិញ្រ្ចាំហើយឆាចូលគ្នាអោយឈ្ងុយ ដាក់ស្ករត្នោតចូលកូរអោយឡើងជើងអង្រ្កង ហើយដាក់សាច់ចូល ចាំបន្ថែមគ្រឿង អំបិល ប៑ីចេង ទឹកត្រី ហើយបង់រំដេងចូល គល់ស្លឹកគ្រៃ គ្រឿងសាតេ ផ្កាចន្ទ័ យករំលីងបុកអោយម៉ដ្ឋល្អ សិនចាំបង់ចូល ឆាចូលគ្នាអោយសព្វ ២ - ពេលពុះបន្ថែមទឹកធម្មតា រំងាស់វា ១ម៉ោង តាមសាច់ផុយរឺមិនផុយ ពេលផុយល្មមហើយ បន្ថែម ការ៉ុត ប្រហិតសាច់គោ ដាក់ទឹកដោះគោខាប់២,៣ ស្លាបព្រា (ដាក់ក៏បានមិនដាក់ក៏បាន) ភ្លក់មើលល្មមហើយ លើកឡើង។ ៣ - បន្លែសណ្ដែកបណ្ដុះ និងត្រកួន សំរាប់ស្រុះ ពេលញុាំរៀបសាលាដនៅបាតចាន ទើបដាក់បន្លែស្រុះ ហើយទើប ឆុងមី រឺគុយទាវចូល ហើយទើបដាក់ជី ម្អម ចុងក្
Image
Image
Image
Image
Image
របៀបធ្វើ ញាំត្រយ៉ូងចេក ------------ #គ្រឿងផ្សំ - ត្រយ៉ូងចេក ១ ផ្លែ - ក្រូចឆ្មា ១ ផ្លែ - សាច់ជ្រូកបីជាន់ឬសាច់មាន់ ២៥០ ក្រាម - សណ្តែកដីលីងរួច ១០០ ក្រាម - អំបិល ១ ស្លាព្រាកាហ្វេ - ស្ករស ២ ស្លាព្រាកាហ្វេ - ប៊ីចេង ១ ស្លាព្រាកាហ្វេ - ទឹកត្រី ១ ស្លាព្រាបាយ - ខ្ទឹមក្រហម ២ ឬ ៣ កម្ពឹស - ស្លឹកជីគ្រប់មុខ #វិធីធ្វើ ១. ពុះត្រយ៉ូងចេកជាពីរ បន្ទាប់មកឆ្គៀលទ្រនង់វាចោលរួចយកចាំបិតមុខពីរហាន់ទទឹងស្តើងៗ បន្ទាប់មកដាក់ត្រាំចូលក្នុងទឹកដែលមានច្របាច់ក្រូចឆ្មា មួយសន្ទុះក្រោយមកធ្វើការច្របាច់យកចេញដាក់ចានធ្វើបែបនេះដើម្បីឲ្យត្រយ៉ូងចេកមិនខ្មៅ។ ២. ដាក់ដាំទឹកស្ងោសាច់មាន់ ឬសាច់ជ្រូកឲ្យផុយ បន្ទាប់មកស្រង់សាច់ចេញ ប៉ុន្តែមិនត្រូវចាក់ទឹកដែលស្ងោនោះចោលទេ។ ៣. បុកសណ្តែកដី,បេះស្លឹកជី,ហាន់ខ្ទឹមក្រហមជាបន្ទះស្តើងៗទុកមួយអន្លើ។ ៤. ប្រើកូនចានមួយលាយទឹកស្ងោដែលបានទុកនោះជាមួយ និងអំបិល, សណ្តែកដីបុករួច,ស្ករស,ប៊ីចេង,ទឹកត្រីចូលកូរឲ្យសព្វរួចបន្ថែមខ្ទឹមក្រហមចាក់ចូលក្នុងត្រយ៉ូងចេករួចធ្វើការច្របល់វាឲ្យសព្វច្របាច់ក្រូចចូលច្របល់រហូតដល់ត្រយ៉ូងចេកទន់ជាការស្រេច។